នាព្រឹកព្រលឹម ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយលោក ឃ្លោក សារី ផ្នែកបសុព្យាបាលស្រុកព្រះនេត្រព្រះ ចុះត្រួតពិនិត្យការពិឃាតសត្វជ្រូកក្នុងសត្តឃាតដ្ឋានស្រុកព្រះនេត្រព្រះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងបន្តចុះពិនិត្យកន្លែងតាំងលក់សត្វ សាច់ ផលិតផលពីសត្វ មធ្យោបាយដឹកជញ្ជូន សំភារៈប្រើប្រាស់ នៅចំណុចទីផ្សារចក្រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម