ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា នៅ
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០១៨
183

នាព្រឹក ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ជាមួយមន្រ្តីក្នុងការិយាល័យ និងផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង ០៩ នៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានអ្នកចូលរួមសរុប ២០ នាក់ (ស្រ្តី ០៤ នាក់) ក្រោមអធិបតីភាពលោក ហ៊ុយ ទូច ប្រធានការិយាល័យ ។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

●ការប្រមូលសម្រង់ស្ថិតិសត្វ កន្លែងចិញ្ចឹមសត្វ កសិដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ឆមាសទី២ ពីផ្នែកតាមបណ្តាស្រុក/ក្រុង

●បែងចែកសំភារៈ បរិក្ខាបសុពេទ្យ ថ្នាំរំងាប់មេរោគ និងថ្នាំវ៉ាក់សាំងសត្វ ជូនដល់ផ្នែកបសុព្យាបាលតាមបណ្តាស្រុក

●ការងារផ្សព្វផ្សាយឯកសារ របាយការណ៍ ដែលថ្នាក់ដឹកនាំការិយាល័យ បានអញ្ជើញចូលរួមប្រជុំនៅអគ្គនាយកដ្ឋាន និងតាមបណ្តាខេត្ត

●ការងារផ្សេងៗ ។

ចំនួនអ្នកចូលទស្សនា
Flag Counter