ថ្ងៃចន្ទ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារថ្នាក់ជាតិក្នុងគម្រោងរួមគ្នា រវាង GIZ -MRC (គណៈកម្មាធិការទន្លេមេគង្គ) ក្នុងគម្រោងការសហប្រតិបត្តិការឆ្លងដែនសម្រាប់ ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ ដែលទ្រទ្រង់ថវិកាដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អាលឺម៉ង់ GIZ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុប ២១ រូប (ស្រី ៤) មកពីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និង ថ្នាក់ខេត្ត (បន្ទាយមានជ័យ), ទីប្រឹក្សាអមគណៈកម្មធិការជាតិទន្លេមេគង្គ និងទីប្រឹក្សារបស់ក្រុមហ៊ុន JBC consulting។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម