ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ លោក អ៉ីវ វណ្ណា, លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយលោក លឿង វ៉ាន់អៀង អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ បច្ចេកទេស និងនីតីកម្ម បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី នីតិវិធីនៃការចុះបញ្ជីចំណីសត្វ បសុឳសថ ជូនដល់ ផ្នែកបសុព្យាបាលស្រុក/ក្រុង, ក្រុមហ៊ុន សហគ្រាសផលិត ម្ចាស់អាជីវកម្ម កន្លែងតាំងលក់ និងអ្នកពាក់ព័ន្ធ សរុប ២៩ នាក់ (ស្រ្តី ០២ នាក់) នៅបន្ទប់ប្រជុំការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម