ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំ មន្រ្តីការិយាល័យ និងមន្រ្តីបសុពេទ្យដែលប្រចាំការនៅ សត្តឃាតដ្ឋានក្រុងសិរីសោភ័ណ បានចូលរួមជាមួយលោក ហួត សុធី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយលោក យិញ ម៉ៅ អ្នកគ្រប់គ្រងទូទៅ សត្តឃាតដ្ឋានក្រុងសិរីសោភ័ណ បានរៀបចំទទួល ដំណើរចុះមកបំពេញបេសកកម្ម ដើម្បីស្វែងយល់អំពីវិស័យនានា ស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មាការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា ក្នុងសត្តឃាតដ្ឋាន ជ្រូក, គោក្របី ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម