ងៃអង្គារ ទិ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅការងារបន្តជាមួយផ្នែកបសុព្យាបាលស្រុក/ក្រុង ដែលមានអ្នកចូលរួមសរុប ១៥ នាក់ (ស្រ្តី ០២ នាក់) ក្រោមអធិបតីភាពលោក ហ៊ុយ ទូច ប្រធានការិយាល័យ ជាប្រធានអង្គប្រជុំ ។ ខ្លឹមសារ និងរបៀបវារៈមានដូចខាងក្រោម ៖
● ផ្សព្វផ្សាយឯកសារ ប្រកាសលេខ ៥៤៩ ប្រក.កសក ស្តីពី ចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធី សម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វ
● ផ្សព្វផ្សាយប្រកាសលេខ ០៥១ ប្រក.កសក ស្តីពី នីតិវិធីនិងការតម្រូវបមាណីសម្រាប់ការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម
● ប្រកាសលេខ ២០៨ ប្រក.កសក ស្តីពី នីតិវិធី និងការតម្រូវបមាណីសម្រាប់ការចុះបញ្ជីបសុឳសថ
● បែងចែកឃីត (សម្រាប់មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋាន) ដើម្បីយកទៅបំពេញការងារនៅតាមសត្តឃាតដ្ឋានក្នុងខេត្ត
● ការងារផ្សេងៗ និងបិទអង្គប្រជុំ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម