ថ្ងៃ ចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោក សួម សុវណ្ណ, លោក ផុន ភីរុន មន្រ្តីការិយាល័យ សហការជាមួយការិយាល័យកសិកម្មស្រុកស្វាយចេក, លោក ហេង ប្រុស ផ្នែកបសុព្យាបាលស្រុក បានចុះបណ្តុះបណ្តាលបច្ចេកទេសកែច្នៃចំណីសត្វ និងធ្វើបង្ហាញពីបច្ចេកទេសការកែច្នៃចំណីសត្វចំនួន ០២ ប្រភេទ គឺ ស្មៅស្រស់ចំនួន ០២ថង់ មានទំងន់សរុប ៧០ គីឡូក្រាម និងចំបើងផ្អាប់ជាមួយស្កររងូ ចំនួន ០៣ថង់ មានទំងន់ ៦០ គីឡូក្រាម ជូនដល់លោកមេភូមិ, អនុភូមិ និងប្រជាកសិករចូលរួមសរុប ១៩ នាក់ (ស្រ្តី ០៥ នាក់) នៅចំណុចផ្ទះលោក ឡាច សុខា ស្ថិតក្នុងភូមិរកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ទិសដៅបន្ត នៅក្រោយរយៈពេលចាប់ពី ៧-១០ថ្ងៃ នឹងអញ្ជើញប្រជាកសិករទាំងនោះ មកពិនិត្យមើលពីផ្អកស្មៅដែលការិយាល័យ បានធ្វើបង្ហាញខាងលើជូនពួកគាត់ បន្តទៀត ។ សូមបញ្ជាក់ថា ការធ្វើបង្ហាញនេះ គឺគាំទ្រដោយថវិកាកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សម្រាប់ជុំ១ ឆ្នាំ២០១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម