ថ្ងៃ ចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងចូលរួមពីសាខាគយ នគរបាលចរាចរ បានអញ្ជើញចូលរួមប្រជុំ ជាមួយភាគីថៃ ផ្នែកដឹកជញ្ជូន លើការធ្វើឲ្យប្រសើរឡើងនូវ ការដឹកជញ្ជូន ទំនិញឆ្លងដែន រវាងទ្វេរភាគី ថៃ-កម្ពុជា ដោយយោងលើអនុសញ្ញាមហាអនុតំបន់មេគង្គ Greater Mekong Subregion(GMS) នៅសណ្ឋាគារ Grand Diamond Hotel City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម