ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ កុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ុយ ទូច ប្រធានការិយាល័យបានជូនក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយលោក ម៉ម សុមុនី អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ ក្នុងគោលបំណង ចុះពិនិត្យ វាយតម្លៃ និងផ្តល់បច្ចេកទេសកែលម្អកន្លែងចិញ្ចឹមមាន់យកស៊ុតរបស់លោក ម៉ែន អេង ដែលកំពុងចិញ្ចឹមមាន់សរុប ១៥.០០០ ក្បាល (ក្នុង១ថ្ងៃ ១២.០០០ គ្រាប់) មានទីតាំងនៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម