ការិយាល័យ កសិ-ឧស្សាហកម្ម បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងក្របខ័ណ្ឌច្បាប់
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
169

ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ កុម្ភៈ ឆ្នាំ២០១៩ ការិយាល័យកសិ-ឧស្សាហកម្មបានរៀបចំបើក វគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងក្របខ័ណ្ឌច្បាប់ ក្រោមអធិបតីភាព លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ គោលបំណងរបស់វគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្សព្វផ្សាយ និងជំរុញការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដល់ភាគីអ្នក ពាក់ព័ន្ឋ ក៏ដូចជាផ្តល់ឪកាសដល់ភាគីអ្នកផលិត និងអ្នកទិញបានជួបនិងស្គាល់គ្នាទៅវិញទៅមក។ វគ្គបណ្តុះបណ្តាលរៀបចំនៅសាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អ្នកចូលរួមមានប្រធាន-អនុប្រធានការិយាល័យកសិកម្មចំណុះមន្ទីរ និងប្រធាន-អនុប្រធានការិយាល័យកសិកម្មទាំង៦ស្រុក-ក្រុង (ក្រុងសិរីសោភ័ណ មង្គលបូរី ថ្មពួក ព្រះនេត្រព្រះ ម៉ាឡៃ និងស្រុកអូរជ្រៅ កសិករ អ្នកដាំដំណាំ ក្រុមផលិតពូជស្រូវ សហគមន៏ អ្នកប្រមូលទិញ ម្ចាស់រោងម៉ាស៊ីន សាយឡូទិញដំឡូង អង្គការពាក់ព័ន្ឋ និងស្ថាប័នពាក់ព័ន្ឋ សរុបចំនួន ៤២នាក់ ស្រ្តី១១នាក់ (គាំទ្រដោយ ថវិកាតាមកម្មវិធីឆ្នាំ២០១៩) ។

ចំនួនអ្នកចូលទស្សនា
Flag Counter