លោកអនុប្រធានការិយាល័យ តោ មេសា រួមជាមួយមន្ត្រី ០១រូប បានចុះរៀបចំចងក្រងក្រុមសហគមន៍ អ្នកចិញ្ចឹមជ្រូក នៅឃុំចំណោម ស្រុកមង្គលបូរី
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
149

ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ កុម្ភៈ ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោក ផុន ភីរុន មន្រ្តីការិយាល័យ សហការជាមួយលោក សារិ វុទ្ធី ផ្នែកបសុព្យាបាលស្រុកមង្គលបូរី ចុះរៀបចំចងក្រងក្រុមសហគមន៍ អ្នកចិញ្ចឹមជ្រូក នៅឃុំចំណោម ស្រុកមង្គលបូរី ក្នុងគោលបំណង ស្វែងយល់ពីផលិកម្មសត្វជ្រូក ទីផ្សារ និងបញ្ហាប្រឈម ក្នុងផលិតកម្មជ្រូក ។ ឆ្លងតាមកិច្ចពិភាក្សា និងចងក្រង ក្រុមឃើញថា ប្រជាកសិករមានការចាប់អារម្មណ៍លើតម្លៃសត្វដែលកំពុងមានតម្លៃលើទីផ្សារនាពេលបច្ចុប្បន្ន ហើយបើតាម លោក អ៊ុន សាំងជា គាត់បាន ប្រាប់ថា តម្លៃជ្រូកដែលគាត់លក់សព្វថ្ងៃឲ្យឈ្មួញមកពីស្រុកបរវេល ខេត្តបាត់ដំបង ទិញក្នុងតម្លៃ ៩.៧០០ រៀល/គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter