ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានផលិតកម្ម និងបសុព្យាបាល, លោក ផុន ភីរុន មន្រ្តីការិយាល័យ បានចុះបណ្តុះបណ្តាលផ្នែកទ្រឹស្តីដល់ក្រុមកសិករចិញ្ចឹមមាន់របស់គម្រោង BRAG របស់អង្គការទស្សនៈពិភពលោកប្រចាំ ខេត្តបន្ទាយមានជ័យ និងធ្វើបង្ហាញពីបច្ចេកទេសផ្សំចំណីសម្រាប់មាន់ ការប្រើប្រាស់វ៉ាក់សាំងមាន់ ជូនដល់ក្រុមកសិករសរុប ៤០ នាក់ (ស្រ្តី ២៣ នាក់) នៅក្នុងបរិវេណសាលារៀនចុងវ៉ា ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម