ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយលោក ផុន ភីរុន មន្រ្តីការិយាល័យ បានដឹកនាំក្រុមកសិករចិញ្ចឹមមាន់ក្នុងគម្រោង BRAG របស់អង្គការទស្សនៈពិភពលោក ប្រចាំខេត្តបន្ទាយមានជ័យ ចុះទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ នៅកន្លែងចិញ្ចឹមមាន់របស់កសិករឈ្មោះ កា សារ៉ាត់ នៅភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ដែលកំពុងចិញ្ចឹមមេមាន ៥៥ក្បាល បា ១២ ក្បាល មាន់ជំទង់ ៦០ ក្បាល និងកូនមាន់ ៥០ ក្បាល និងមានទូរភ្ញាស់ ០១ ។ បន្ទាប់មកនាពេលរសៀលបន្តចុះទស្សនកិច្ចនៅកន្លែងចិញ្ចឹមមាន់របស់លោក ឆប ប៊ុនសួយ នៅភូមិតាសៀវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដែលកំពុង ចិញ្ចឹមមេមាន់ ២០០ ក្បាល បា ១៥ ក្បាល (សម្រាប់បង្កាត់សិប្បនិមិត្ត) មាន់សាច់ប្រមាណ ៤០០ ក្បាល និងកូនមាន់សរុប ៦០០ ក្បាល និងមានទូរភ្ញាស់ចំនួន ០២ គ្រឿងចំណុះ ១.០០០គ្រាប់ ដែលក្នុង១ខែ គាត់អាចរកចំណូលប្រមាណ ៤លានទៅ ៥លានរៀល/ខែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម