ថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាគណៈធិបតី ក្នុងសិក្ខាសាលា «បណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិ» ដែលរៀបចំ ដោយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយលោក ត្រៃ ប៊ុនឡៃ ប្រធានក្រុមហ៊ុន BKPដែលមានអ្នកចូលរួមសរុប ៦២ នាក់ សមាសភាពអញ្ជើញចូលរួមមាន ថ្នាក់ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល ,ផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង ០៩,តំណាងក្រុមហ៊ុន BKP និងភ្នាក់ងារសុខភាពសត្វភូមិមកពីស្រុក/ក្រុងទាំង ០៩ ខ្លឹមសារ និងគោលបំណង៖
● បង្កើនចំណេះដឹងថ្មីៗបន្ថែមទៀតដល់ភ្នាក់ងារសុខភាពសត្វភូមិ
● ក្តាប់បានពីតម្រូវការ សំណូមពរ បញ្ហាប្រឈម និងចូលរួមដោះស្រាយ ជាមួយភ្នាក់ងារសុខភាពសត្វភូមិ
● ចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នា
● ការងារផ្សេងៗ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម