ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក វ៉ែន ផល្លា ប្រធានការិយាល័យផែនការ គណនេយ្យបានអញ្ជើញ ចូលរួម សិក្ខាសាលាស្តីពី "បូកសរុបការអនុវត្ត ចំណូល-ចំណាយ ថវិកាឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត " ក្រោមអធិបតិយភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំដោយ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ សរុបអ្នកចូលរួមជាសិក្ខាកាមប្រមាណ ១២០ នាក់ មកពី ថ្នាក់កណ្តាល និង ថ្នាក់រាជធានីខេត្ត នៅ សណ្ឋាគារ លី ហួត ខេត្តព្រះវិហារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម