ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អ៉ីវ វណ្ណា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយនិង លោក ញឹក វិបុល និងលោក ឆាំ វ៉ានយ៉ុង មន្រ្តីការិយាល័យ បានចុះត្រួតពិនិត្យ កន្លែងតាំងលក់ចំណីសត្វ និងបសុឱសថ សរុបចំនួន ០៦ កន្លែង (នៅទីរួមស្រុកស្វាយចេក ០២ កន្លែង និងស្រុកថ្មពួក ០៤ កន្លែង) ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព ដេប៉ូ, កន្លែងតាំងលក់ចំណីសត្វ បសុឱសថ, ណែនាំបច្ចេកទេសដល់ម្ចាស់ទីតាំង ដោយត្រូវបែងចែកទៅតាមប្រភេទចំណីឲ្យបានច្បាស់លាស់, ការថែរក្សាដបថ្នាំបសុឱសថ និងវ៉ាក់សាំងសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម