ការិយាល័យនីតិកម្មកសិកម្ម សហការជាមួយនាយកដ្ឋាន នីតិកម្មកសិកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយលើកកំពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្តនីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្ភារកសិកម្ម
ចេញ​ផ្សាយ ០៣ មីនា ២០១៩
263

ខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម សហការជាមួយនាយកដ្ឋាន នីតិកម្មកសិកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយលើកកំពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្តនីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្ភារកសិកម្ម ក្រោមអធិបតីភាពលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ លោក សុិន សាវុទ្ធ ប្រធានការិ នាយកដ្ឋាននីតិកម្មកសិកម្ម លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្ម ដែលមានអាជីវករចូលរួមសរុប ៥១នាក់ ស្ត្រី១១នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter