លោក តោ មេសា អនុប្រធាន, លោក ផុន ភីរុន មន្រ្តីការិយាល័យ សហការជាមួយលោក តឹក ជ័យមង្គល ប្រធានគម្រោង BRAG នៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យបានប្រជុំជាមួយក្រុមភ្នាក់ងារសុខភាពសត្វភូមិ
ចេញ​ផ្សាយ ០៣ មីនា ២០១៩
147

ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធាន, លោក ផុន ភីរុន មន្រ្តីការិយាល័យ សហការជាមួយលោក តឹក ជ័យមង្គល ប្រធានគម្រោង BRAG នៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយក្រុមភ្នាក់ងារសុខភាពសត្វភូមិសរុប ១៦ នាក់ (ស្រ្តី ០២ នាក់) ក្នុងគោលបំណង រៀបចំផែនការត្រៀមចុះទស្សនៈកិច្ច ដើម្បីកែប្រែនូវចំណុចខ្វះខាតនៅតាមកន្លែងបង្ហាញ ចែករំលែកចំណេះដឹងបន្ថែម ចាក់វ៉ាក់សាំងអុតក្តាមគោក្របី និងដោះស្រាយបញ្ហាផ្សេងៗជាមួយក្រុមកសិករក្នុងគម្រោងប្រាក់ និងក្រៅគម្រោង ក្នុងស្រុកទាំង ០៤ (មង្គលបូរី, ព្រះនេត្រព្រះ, ភ្នំស្រុក និងស្រុកថ្មពួក ) ខេត្តបន្ទាយមានជ័យ ដោយគិតចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ ។

ចំនួនអ្នកចូលទស្សនា
Flag Counter