អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក រុន សុផាន់ណារ៉ា បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកម្មវិធី «ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនពេទ្យសត្វភូមិ​»
ចេញ​ផ្សាយ ២៩ មីនា ២០១៩
218

ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកម្មវិធី «ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា, ស្លាកសញ្ញាភ្នាក់ងារពេទ្យសត្វភូមិ និងស្លាកកន្លែងចិញ្ចឹមសត្វបង្ហាញ» របស់អង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យ ដែលលោក តឹក ជ័យមង្គល ប្រធានគម្រោង «លើកស្ទួយជីវភាពគ្រួសារ តាមរយៈផលិតកម្មសត្វ ឬហៅកាត់ថា BRAG » សហការជាមួយ លោក ហ៊ុយ ទូច ប្រធាន និងលោក តោ មេសា អនុប្រធានការិយាល័យ ដែលមានអ្នកចូលរួមសរុប ៩៣ នាក់ (ស្រ្តី ២៨ នាក់) នៅសាលប្រជុំធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចំនួនអ្នកចូលទស្សនា
Flag Counter