លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រី បានចុះពិនិត្យកន្លែងប្រមូលទិញជ្រូកក្នុងក្រុងសិរីសោភ័ណ សម្រាប់ត្រៀម ក្នុងពិធីបុណ្យឆេងម៉េង និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាប៉ុន្មានថ្ងៃខាងមុខនេះ
ចេញ​ផ្សាយ ២៩ មីនា ២០១៩
181

នៅថ្ងៃ ហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមអន្តរាគមការិយាល័យរួមមាន លោក លន់ សុខខួច, លោក ប៉ាត នី, លោក សៅ អ៊ារី និងលោក ឆាំ វ៉ាន់យ៉ុង ចុះពិនិត្យកន្លែងប្រមូលទិញជ្រូកក្នុងក្រុងសិរីសោភ័ណ ដែលបានស្តុកជ្រូកទុកពិឃាត ខ្វៃលក់ នាឳកាសបុណ្យសែន ឆេងម៉េង និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាប៉ុន្មានថ្ងៃខាងមុខនេះ ។ ក្នុងនោះមន្រ្តីជំនាញយើង សង្កេតឃើញថា សត្វជ្រូកដែលក្រុមអាជីវករ គាត់បានប្រមូលទិញមក គឺ ជាប្រភេទសត្វជ្រូកក្នុងស្រុក (មិនមែនជ្រូកនាំចូលពីបរទេស) នោះទេ ហើយដែលបានយកមកលក់ ដោយក្រុមអាជីវករដឹកតាមម៉ូតូ មកពីស្រុកស្វាយចេក (ភាស),ស្រុកថ្មពួក (បន្ទាយឆ្មារ), ស្រុកព្រះនេត្រព្រះ (ភ្នំលៀប, ទឹកជោរ) និងអាចមានដឹកមកពីខេត្តឧត្តរមានជ័យ (សំរោង, អូរស្មាច់) និងខេត្តសៀមរាប (ក្រឡាញ់, គូលេន) ផងដែរ ។ ចំពោះតម្លៃជ្រូករស់ ក្រុមអាជីវករបានប្រាប់ថា ទិញក្នុង១ក្បាលចន្លោះពី ៤០ម៉ឺន-៥០ម៉ឺនរៀល/ក្បាល ហើយជ្រូកមានទំងន់ចន្លោះពី ៣០ គីឡូក្រាម-៤០គីឡូក្រាម/ក្បាល ៕

ចំនួនអ្នកចូលទស្សនា
Flag Counter