ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំប្រចាំត្រីមាស
ចេញ​ផ្សាយ ០៤ មេសា ២០១៩
179

ថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៩ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំប្រចាំត្រីមាស ជាមួយផ្នែកចំណុះការិយាល័យ និងផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង ០៩ ក្រោមអធិបតីភាព លោក ហ៊ុយ ទូច ប្រធានការិយាល័យ ជាប្រធានអង្គប្រជុំ ដែលមានអ្នកចូលរួមសរុប ២២ នាក់ (ស្រ្តី ០៤ នាក់) កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

● ផ្សព្វផ្សាយសារាចរណែនាំលេខ ១១៩ សរណន. ស្តីពី វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

● ផ្សព្វផ្សាយពីសារាចរណែនាំលេខ ១២០ សរណន. ស្តីពី វិធានការកាត់បន្ថយផលប៉ះពាល់សត្វដោយសារគ្រោះរាំងស្ងួត និងការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

● រាយការណ៍សង្ខេបពីផ្នែកបសុព្យាបាលតាមបណ្តាស្រុក/ក្រុង

● ត្រៀមបន្តចុះផ្សព្វផ្សាយពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងសត្វ និងចុះចាក់វ៉ាក់សាំងនៅស្រុក ០៣ គឺ ស្រុកភ្នំស្រុក, ស្វាយចេក និងស្រុកព្រះនេត្រព្រះ

● ពង្រឹងការចុះត្រួតពិនិត្យអនាម័យសត្វ ចលនាសត្វ ចេញ-ចូលសត្តឃាតដ្ឋាន ត្រូវដឹងប្រភពឳ្យបានច្បាស់លាស់ និងធានាបាននូវគុណភាពសម្រាប់អ្នកបរិភោគ ។

● ការងារផ្សេងៗ ... ។

ចំនួនអ្នកចូលទស្សនា
Flag Counter