លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមវេទិកាអ្នកពាក់ព័ន្ធច្រើនភាគីនៃបណ្តុំ អាជីវកម្មបន្លែ និង មាន់
ចេញ​ផ្សាយ ០៥ មេសា ២០១៩
152

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សាន វួន អនុប្រធានមន្ទីរ និងជាមន្ត្រី រដ្ឋបាល និង ទីផ្សារកម្មវិធី ASPIRE ខេត្តបានអញ្ជើញចូលរួមវេទិកាអ្នកពាក់ព័ន្ធច្រើនភាគីនៃបណ្តុំ អាជីវកម្មបន្លែ និង មាន់នៅឃុំ ឈើទាល និង ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងក្របខ័ណ្ឌកម្មវិធី ASPIRE ក្រោមអធិបតិយភាព លោកបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធី ទីប្រឹក្សា, មន្ត្រីអនុវត្តកម្មវិធីថ្នាក់ជាតិ និងថ្នាក់ខេត្តបាត់ដំបង, មន្ត្រីមន្ទីរកសិកម្មខេត្ត សៀមរាប, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់ និង កំពង់ឆ្នាំង, តំណាងគម្រោង AIMS របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង កសិករជាសមាជិក របស់បណ្តុំអាជីវកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter