កញ្ញា ភឹម សំណាង និង លោកស្រី យ៉ាន់ ស៊ីណា មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "កិច្ចសន្យាឧបត្ថម្ភធន" GIZ
ចេញ​ផ្សាយ ០៥ មេសា ២០១៩
179

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៩ កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតកភាពកសិកម្ម រួមនិងលោកស្រី យ៉ាន់ ស៊ីណា មន្រ្តីការិយាល័យ កសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "កិច្ចសន្យាឧបត្ថម្ភធន" ដែលរៀបចំឡើងដោយ GIZ នៅសាលាខេត្តបន្ទាយមានជ័យ ។សិក្ខាកាមចូលរួមមានចំនួន ៣០នាក់ ស្រី១៥នាក់ ។ គោលបំណងនៃវគ្គ៖

● ទិដ្ឋភាពរួមអំពីកិច្ចសន្យាឧបត្ថម្ភធន

● នីតិវិធីក្នុងការធ្វើលទ្ធកម្ម

● ការរៀបចំឯកសារទូទាត់

● ការរៀបចំឯកសារដើម្បីតម្កល់ទុកក្នុងការិយាល័យអ្នកទទួល

● ការរៀបចំតាមដានបញ្ជីសាច់ប្រាក់ ដែលមានក្នុងដៃ និងធនាគារបស់រដ្ឋបាលស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter