ចេញផ្សាយ ១០ មេសា ២០១៩
166
ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៩ លោក អ៉ីវ វណ្ណា អនុប្រធាន, លោក ញឹក វិបុល, លោក សៅ អ៊ារី, លោក ឆាំ វ៉ាន់យ៉ុង មន្រ្តីការិយាល័យ សហការចូលរួមដោយការិយាល័យកសិកម្មស្រុកព្រះនេត្រព្រះ, លោក ឃ្លោក សារី ផ្នែកបសុព្យាបាលស្រុក អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ បានចុះផ្សព្វផ្សាយពីសារៈសំខាន់នៃការធ្វើវ៉ាក់សាំងសត្វជូនប្រជាកសិករចូលរួមសរុប ២០ នាក់ (ស្រ្តី ០១ នាក់) និងបន្តចាក់វ៉ាក់សាំងសារទឹកគោសរុបបាន ៥៨ ក្បាល (គោក្នុងភូមិសរុប ៧៥ ក្បាល) នឹងកំពុងបន្តចុះចាក់ឲ្យគ្រប់ចំនួនតាមក្រោល និងផ្ទះ ទូទាំងភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។