ចេញផ្សាយ ៣០ មេសា ២០១៩
191
នៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិរបស់គម្រោង TSSD-AF ជំហាន ២ រួមជាមួយ អ្នកសម្របសម្រួលទីផ្សារកសិកម្ម និង ICT ជនបទ បានអញ្ជើញចុះជួបជាមួយសហគមន៍ផលិតពូជស្រូវសំរោងមានជ័យ នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលពីការវិវឌ្ឍន៍ និងដំណើរការនៅក្នុងការផលិតពូជស្រូវ ដែលអាចផ្គត់ផ្គង់ដល់កសិករនៅនឹងមូលដ្ឋាន និងការលក់ទៅកាន់ស្រុកក្រុងដទៃថែមទៀត។