ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ហុក សំណាង លោក អ៊ុច ម៉ឺន លោកស្រី សេ សុធាវី កញ្ញា ភឹម សំណាង លោក លន់ សុវណ្ណ លោក ជុន ចំណាន លោក ស ហុងសៀក លោកស្រី ខេង សិរី លោកស្រី ចៀម ប៊ុនធី បានសហការជាមួយGIZ RED-IVបានចុះត្រៀមរៀបចំទីកន្លែងធ្វើទិវាបង្ហាញដំឡូងមីពូជស្អាត ការពិសោធន៍ ប្រៀបធៀប ជី និងចុះធ្វើសន្ទង់ទិន្នផលដំឡូងមីបង្ហាញ , វាស់កម្រឹតជាតិម្សៅ នៅចម្ការបង្ហាញ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម