មជ្ឈមណ្ឌលព័ត៌មាន និង​ឯកសារកសិកម្ម បានចុះបង្រៀន និងណែនាំដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រង គេហទំព័រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
208
ថ្ងៃព្រហស្បតិ៍ ៦កើត​ ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីចុះមកតាមដានការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗ លើគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សរុបអ្នកចូលរួមចំនួន ១០ នាក់ ស្រី៣នាក់ នៅសាលាប្រជុំរបស់មន្ទីរ។
ចំនួនអ្នកចូលទស្សនា
Flag Counter