ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៩ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមអន្តរាគមការិយាល័យ សហការជាមួយ ការិយាល័យកសិកម្មក្រុងប៉ោយប៉ែត, ផ្នែកបសុព្យាបាលក្រុង ចុះអធិការកិច្ចការងារនៅចំណុចមុខវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញ ម៉ូតូ Wave 110 មួយគ្រឿងសណ្តោងរ៉ឺម៉ក ផ្ទុកផលិតផលបក្សីចំនួន ១២០ កេស ស្មើនឹង ១.២០០ គីឡូក្រាម ដែលលួចនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ។ ក្រុមអន្តរាគម បាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យកសិកម្មក្រុងប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម