ថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យ និងលោក ផុន ភីរុន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយលោក យឺន សុផុន បុគ្គលិកសម្របសម្រួលគម្រោង អាជីវកម្ម និងជីវភាពរបស់អង្គការទស្សនៈ ពិភពលោកប្រចាំស្រុកស្វាយចេក ចុះបណ្តុះបណ្តាលផ្នែកទ្រឹស្តីលើការចិញ្ចឹមមាន់ ដោយផ្តោតលើ ការរៀបចំទ្រុង, ការជ្រើសរើសពូជ, ការថែទាំ, ការប្រើប្រាស់វ៉ាក់សាំង និងបច្ចេកទេសផ្សំចំណី ជូនដល់កសិករគោលដៅក្នុងស្រុកស្វាយចេក មកពីឃុំ២ គឺឃុំទ្រាស និងឃុំផ្គាំ ដែលមានកសិករចូលរួម សរុប ២០ នាក់ (ស្រ្តី ១៣ នាក់) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម