ថ្ងៃ អង្គារ ១០រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម ដល់មន្រ្តីកសិកម្មឲ្យក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ក្នុងនោះដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យ ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ឱ្យទៅចូលរួមវគ្គបណ្ដុះនេះដែរ នៅសាលាជាតិកសិកម្មកំពង់ចាម និងមន្ត្រីនៃមន្ទីរកសិកម្ម នៅតាមបណ្ដាខេត្ត ដែលជាសិក្ខាកាមចូលរួមសរុបចំនួន ៥៤ នាក់ ស្រី១០នាក់ មកពី២៣ រាជធានីខេត្ត។ ក្នុងវគ្គនេះមានគោលបំណង ១.ចូលរួមចំណែកពង្រឹងនូវប្រសិទ្ធភាពនៃការ ផ្ទេរបច្ចេកវិទ្យា និងជួយដល់កសិករនៅក្នុងដំបន់របស់សិក្ខាកាម ដោយជំរុញឱ្យប្រែក្លាយការធ្វើកសិកម្មទៅជាកិច្ចការដែលផ្ដល់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ២. បង្កើនសមត្ថភាព និងចំណេះដឹងរបស់សិក្ខាកាមដែលជាមន្ត្រីផ្សព្វផ្សាយ ឱ្យចេះធ្វើការវិភាគ និងអនុវត្តកិច្ចការជាប្រព័ន្ធសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មដោយរួមបញ្ចូលបច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងកសិកដា្ឋន ការសម្របសម្រួលទីផ្សារ និងការចូលរួមពីដៃគូពាក់ព័ន្ធ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម