លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ រួមជាមួយមន្ត្រី ០២រូប បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី"ការផ្សព្វផ្សាយមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម និងការប្រើប្រាស់គេហទំព័រផ្សព្វផ្សាយកសិកម្ម" នៅ
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
425

ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និង ជាមន្ត្រីអនុវត្តកម្មវិធី ASPIRE និងលោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានអញ្ជើញញ ចូលរួមសិក្ខាសាលា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ស្តីពី"ការផ្សព្វផ្សាយមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម និងការប្រើប្រាស់គេហទំព័រផ្សព្វផ្សាយកសិកម្ម" ក្រោមអធិបតីភាព លោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ប៉ៃលិន កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ សៀមរាប ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងទីប្រឹក្សាកម្មវិធីសរុបចំនួន៣៥នាក់ ស្ត្រី៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter