រដ្ឋបាលជលផល បានបោះឆ្នោតគណកម្មការស្រះជម្រកត្រី បាន២កន្លែង
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
261

ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានចាត់លោកនាយសង្កាត់ រដ្ឋបាលជលផលប៉ោយប៉ែត និងនាយរងផ្នែករដ្ឋបាលជលផលអូរជ្រៅដឹកនាំដោយនាយកដ្ឋានវារីវប្បកម្ម នៃរដ្ឋបាលជលផល បានបោះឆ្នោតគណកម្មការស្រះជម្រកត្រី បាន២កន្លែង នៅទំនប់អាងកន្សែង និងស្រះវត្តសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter