ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៩ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរូមជាគណៈធិបតី ក្នុងពីធីផ្សព្វផ្សាយស្ដីពី គោលគំនិត នៃការបង្កើតសហគមន៍កសិកម្ម នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ រៀបចំដោយ ការិយាល័យអភិវឌ្ឍន៍សហកមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយ ការិយាល័យកសិកម្មស្រុកថ្មពួក ។ ក្នុងគោលបំណងៈ គឺដើម្បីឲ្យក្រុមកសិករបានយល់នូវ និតិិវិធីក្នុងការបង្កើត និងដឹកនាំសហគមន៍កសិកម្ម ព្រមទាំងច្បាប់ស្តីពី "សហគមន៍កសិកម្ម" នឹងមានអ្នកចូលរួម សរុបចំនួន ២៥នាក់ ស្រ្តី០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម