មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍មន្រ្តីរាជការ.............
ចេញ​ផ្សាយ ០៨ មិថុនា ២០១៩
242

ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍មន្រ្តីរាជការ ក្រោមអធិបតិយភាព លោក អ៊ំ សាវី អនុប្រធាននាយកដ្ឋានបុគ្គលិក និង អភិវឌ្ឍន៍ធនធានមនុស្ស និង លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤០ នាក់ (ថ្នាក់ដឹកនាំមន្ទីរ, ខណ្ឌរដ្ឋបាលទាំងពីរ, ការិយាល័យជំនាញ និងការិយាល័យកសិកម្ម ក្រុង/ស្រុក) រៀបចំដោយនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter