ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម និង លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអញ្ជើញចូលរួមជាគណៈធិបតី និង លោក ឆុង ផុន មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួម កញ្ញា ភឹម សំណាង និងលោក អ៊ុក បូរម បានចូលរួមសម្របសម្រួល ក្នុងកម្មវិធីទិវាចម្ការបន្លែស្ដីពី ការបង្ហាញលទ្ធផលនៃចម្ការពិសោធន៍ពូជម្រះ និងចម្ការអនុវត្តកសិកម្មល្អ នៅភូមិ ផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី។ *គោលបំណងៈ ចែករំលែកលទ្ធផលនៃការពិសោធន៍ពូជម្រះ ដល់កសិករក្នុងគោលដៅគម្រោង និង ចែករំលែកបទពិសោធន៍ ក្នុងការសាកល្បងអនុវត្តន៍ការដាំដុះបន្លែតាមគោលការណ៍អនុវត្តន៍កសិកម្មល្អ(GAP)។ អ្នកចូលរួមសរុប ៥៣ នាក់ ស្រី ២៦ នាក់។ គម្រោងGIZ RED IV។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម