មន្ត្រីអនុវត្តន៍គម្រោង TSSD-A បានធ្វើការប្រជុំប្រចាំត្រីមាសទី២ របស់សហគមន៍ផលិតពូជស្រូវសំរោងមានជ័យ
ចេញ​ផ្សាយ ១៤ មិថុនា ២០១៩
167

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ព ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៩ មន្ត្រីអនុវត្តន៍គម្រោង TSSD-AF កសិកម្មស្រុកអូរជ្រៅ រួមជាមួយអ្នកសម្របសម្រួលទីផ្សារកសិកម្ម បានចូលរួមប្រជុំប្រចាំត្រីមាសទី ២ (លើកទី ១) របស់សហគមន៍ផលិតពូជស្រូវសំរោងមានជ័យ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពក្រុម ផលិតកម្ម និងដោះស្រាយបញ្ហាផ្សេងៗ។លទ្ធផល៖ ផែនការផលិតពូជស្រូវក្នុងឆ្នាំ២០១៩ មាន ៣០ ហិចតា រហូតមកដល់ថ្ងៃនេះ ក្រុមបានសាប បានចំនួន ២៨ហិចតាក្នុងនោះមានពូជ ផ្ការំដួល ១៨ហិចតា សែនក្រអូប ៥ហិចតា រាំងជ័យ ២ហិចតា និងផ្កាចន្ទសែនសរចំនួន ៣ហិចតា។ នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ សមាសភាពចូលរួមមាន សមាជិកក្រុមផលិតពូជស្រូវ លោកជំទប់ទី១ DST, CMAW ,PAMRIC សរុបចំនួន ១៥នាក់ ស្រី ៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter