ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ នៅពេលព្រឹក លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ នៅពេលរសៀល លោកអនុប្រធាន បានអញ្ជើញចូលរួមប្រជុំដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ កែសម្រួល និងផ្តល់ការឯកភាព លើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែត ចក្ខុវិស័យឆ្នាំ២០៣០។ នៅសាលាខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម