ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកទៀប ដាវិន លោក ម៉ៅ វ៉ួយ និងលោក ពិល ឆៃយ៉ា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយការិយាល័យកសិកម្មស្រុកមង្គលបូរី បានធ្វើវគ្គបណ្ដុះបណ្ដាលចំនួន២វគ្គ ស្ដីពី "ពង្រឹងសមត្ថភាពសេវាផ្សព្វផ្សាយកសិកម្មឃុំ" នៅឃុំតាឡំ និងឃុំភ្នំតូច ស្រុកមង្គលបូរី។ ក្នុងគោលបំណងធ្វើឱ្យកសិករអាចយល់ដឹងអំពីការផ្សព្វផ្សាយការងារកសិកម្ម ទៅកាន់កសិករដទៃទេៀត និងរបៀប ឬវិធីសាស្ត្រនៃការទទួលបាននូវព័ត៌មានកសិកម្មដែលមានប្រសិទ្ធភាពបំផុតក្នុងការយកទៅផ្សព្វផ្សាយបន្ដ។ ជាលទ្ធផលទទួលបាន មានអ្នកចូលរួមសរុប៦៤នាក់ ស្រី១៩នាក់ ដែលក្នុងនោះមានអ្នកយល់ដឹងល្អចំនួន ៤៥នាក់ ស្រី ១០នាក់ និងអ្នកយល់ដឹងមធ្យមចំនួន ១៩នាក់ ស្រី៩នាក់។ ថវិកាកម្មវិធីជុំទី២ ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម