ថ្ងៃ ចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៩ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើចូលរួមរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនីតិវិធីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ដល់មន្ត្រីឧទ្យានុរក្សទាំង បីតំបន់ និងមន្រ្តីមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សរុប៥០នាក់ ស្រ្តី៥នាក់។ វគ្គនេះបានប្រារព្ធបើកក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក អោម ចន្ថា អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តី ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់រូបភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុតិ្តនានា ដើម្បីកសាងឯកសារ ឬសំណុំរឿងបទល្មើស ដល់ជនដែលប្រព្រឹត្តល្មើស ដើម្បីដាក់ទោសទណ្ឌទៅតាមច្បាប់។ លោកជំទាវមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ ដើម្បីយកចំណេះដឹងថ្ងៃនេះជាមូលដ្ឋាន ក្នុងការអនុវត្ត ការងារប្រចាំថ្ងៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម