លោក តោ មេសា អនុប្រធានការិយាល័យ និង លោក ផុន ភីរុន មន្រ្តីបច្ចេកទេស ការិយាល័យ បានចុះបណ្តុះបណ្តាលបច្ចេកទេសផ្សំចំណីមាន់.............
ចេញ​ផ្សាយ ១៧ កក្កដា ២០១៩
177

ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៩ លោក តោ មេសា អនុប្រធានការិយាល័យ និង លោក ផុន ភីរុន មន្រ្តីបច្ចេកទេស ការិយាល័យ បានចុះបណ្តុះបណ្តាលបច្ចេកទេសផ្សំចំណីមាន់, ការបង្ហាញការធ្វើវ៉ាក់សាំង (ញ៉ូវកាស, អុតបក្សី និងអាសន្នរោគ) ព្រមទាំងបានផ្សព្វផ្សាយពីផលប៉ះពាល់នៃ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងកើតមាននៅក្នុងប្រទេសជិតខាង និងនៅខេត្តភាគខាងកើតនៃប្រទេសកម្ពុជាយើង ជូនដល់ក្រុមកសិករសរុប ៣៣នាក់ (ស្រ្តី ២៤ នាក់) នៅបរិវេណផ្ទះលោកមេភូមិ ខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter