ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុយ ទូច ប្រធានការិយាល័យ សហការជាមួយលោក ចំរើន វ៉ិត ប្រធានការិយាល័យកសិកម្មស្រុកព្រះនេត្រព្រះ ផ្នែកបសុព្យាបាលស្រុក បានជួបប្រជុំក្រុមអាជីវករពិឃាតជ្រូក ក្នុងគោលបំណងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ផលប៉ះពាល់ ការបង្ការទប់ស្កាត់ និងការឆ្លើយតបជាមុនរបស់មន្រ្តីជំនាញ ដល់អ្នកចូលរួមសរុប ១៨នាក់ ព្រមទាំងបានបញ្ជាក់ថា ជំងឺនេះ គឺមិនមែនជាពពួកជំងឺដែលបណ្តាលឲ្យឆ្លងពីសត្វជ្រូក មកមនុស្ស (ជំងឺសូណូស) ដូចបណ្តាញព័ត៌មានខ្វះវិជ្ជាជីវៈមួយចំនួនផ្សព្វផ្សាយនោះឡើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម