នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៩ នៅពេលព្រឹក លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរូមទិវាដាំកូនឈើ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។នៅពេលរសៀល លោកប្រធានមន្ទីរ បានអញ្ជើញចូលរួម ពិធីប្រកាសដាក់អោយដំណើរការការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសិរីសោភ័ណ និងពិធីប្រកាសតែងតាំងមុខដំណែងប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ សិរីសោភ័ណ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម