លោក ហួត សុធី អនុប្រធានមន្ទីរ រួមជាមួយមន្ត្រីចំនួន ៤រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយការងារពិការភាពដល់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ.................
ចេញ​ផ្សាយ ០៥ សីហា ២០១៩
280

នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៩ លោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយនិង លោក ជឹម ពន្លក អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងមន្ត្រីចំនួន ៣រូប បានអញ្ជើញ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយការងារពិការភាពដល់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ដែលរៀបចំដោយក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារខេមរា បាត់ដំបង១ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ យុើ អាសុីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាសភាពអ្នកចូលរួមមានសរុបចំនួន៨៦នាក់/ស្រី២៤នាក់ មកពីអង្គភាពថ្នាក់កណ្ដាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង, ខេត្តពោធិសាត់, ខេត្តប៉ៃលិន, ខេត្តសៀមរាប,ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter