នាថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួមសហការណ៍ពីការិយាល័យ ផ្សព្វផ្សាយកសិកម្មនិង ការិយាល័យកសិកម្មស្រុក បានចុះសិក្សាប្រព័ន្ធក្សេត្របរិស្ថាននៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានសមាសភាពចូលរួម និង ចូលរួមផ្ដល់នូវចម្លើយ ពីលោកមេឃុំ ជំទប់ ស្មៀន មេភូមិ អនុភូមិ គ្រប់ភូមិក្នុងឃុំតាផូ សរុបចំនួន ៣៣នាក់។ ការសិក្សានេះធ្វើ ឡើងដើម្បីចងក្រងជាឯកសារ ផ្លូវការជូនដល់ក្រុមប្រឹក្សាឃុំ ។ជាលទ្ធផលយើង ទទួលបាន៖
+ការកំណត់តំបន់ជាពីរគឺខ្ពង់រាបផ្នែកជើង និងខ្ពង់រាបផ្នែកខាងត្បូង
+ប្រមូលបានព័ត៌មានតាមតំបន់នីមួយៗ
+និងប្រមូលបានបញ្ហាចំបងធំៗ៨ តាមលំដាប់លំដោយដូចខាងក្រោម៖
១.តម្លៃស្រូវទាប
២.ខ្វះបច្ចេកទេសប្រើប្រាស់ជី
៣. ខ្វះបច្ចេកទេសផលិតពូជស្រូវ
៤.ទិន្នផលស្រូវទាប
៥.សត្វល្អិតបំផ្លាញដំណាំស្រូវ
៦.ជំងឺបំផ្លាញលើដំឡូងមី ៧.ជំងឺលើសត្វគោ ៨.ជំងឺលើសត្វមាន់ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម