លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ រួមជាមួយមន្ត្រី ៤រូប បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព (មករា-កក្កដា ឆ្នាំ២០១៩) របស់កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (RED IV) នៅ....................................
ចេញ​ផ្សាយ ០៥ សីហា ២០១៩
297

នាថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោកស្រី ខេង សិរី, លោកស្រី៧ សេ សុធាវី, លោក ងឿនរតនៈ និងកញ្ញា ភឹម សំណាង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព (មករា-កក្កដា ឆ្នាំ២០១៩) របស់កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (RED IV) នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន៤០នាក់/ស្រី១២នាក់ ជាក្រុមការងារកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់ខេត្ត/ក្រុង/ស្រុកមកពីខេត្តបន្ទាយមានជ័យ និងឧត្តមានជ័យ និងតំណាងអង្គការ CHHRA, SEADO និងRCEDO ។

ចំនួនអ្នកចូលទស្សនា
Flag Counter