ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ហួត សុធី និងលោក សាន វួន អនុប្រធានមន្ទីរ, លោក ហ៊ុយ ទូច, លោក អ៉ីវ វណ្ណា, លោក តោ មេសា ប្រធាន-អនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក ឈួន ម៉ាណា ប្រធានសាខាក្រុមហ៊ុន ស៊ី ភី ប្រចាំខេត្តបន្ទាយមានជ័យ ពីកម្មវិធី «ពិសារសាច់ជ្រូកសុវត្ថិភាព» ដែលសហការគាំទ្ររវាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមហ៊ុន ស៊ីភី ដែលគ្រោង នឹងធ្វើឡើងនៅបរិវេណខាងមុខទីផ្សារចំការគរ ឬ (ផ្សារថ្មី) តាមបណ្តោយផ្លូវលេខ ០១ នាថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៩ ។ នាឳកាសនោះដែរ តំណាងក្រុមហ៊ុនស៊ីភី បានប្រគលម៉ាស៊ីនបាញ់ថ្នាំសំលាប់មេរោគចំនួន ០២ គ្រឿង នឹងថ្នាំសំលាប់មេរោគចំនួន ០៣ កេស ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម