នាថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៩ លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យ ,លោក ហុក សំណាង, លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យ, លោក ងឿន រតនៈ មន្ត្រីការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម , លោកស្រី កែវ គឹម អូន ប្រធានការិយាល័យកសិកម្មក្រុងសិរីសោភ័ណ, លោក រ៉ា ប៊ុនថា ចៅសង្កាត់កោះពងសត្វ ,លោក គឹម វណ្ណៈ ចៅសង្កាត់រងទី1, លោកស្រី វ៉ា ធីតា ចៅសង្កាត់រងទី2, លោក សៅ សម មេភូមិស្នាយដង្គត់ បានចុះវាយតម្លៃការខូចខាត លើដំណាំស្រូវជំហានទី1 ៖ក្រុមការងារបានចុះពិនិត្យនៅវាលភូមិស្នាយដង្គត់ បានឯកភាពលើការ ខូចខាតអស់១២ហ.ត ស្ថិតក្នុងតំណាក់កាលចេញគួរ ប្រភេទស្រូវស្រាលដើមរដូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម