នាថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០១៩ កញ្ញា ភឹម សំណាង មន្រ្តីការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសម្របសម្រួលក្នុងការផ្ដល់សម្ភារៈដល់កសិករគ្រួសារក្រីក្រចំនួន10 គ្រួសារ ដែលបានគាំទ្រដោយកម្មវិធី និងបានចុះតាមដាន និងផ្ដល់ប្រឹក្សាបច្ចេកទេសដល់កសិករបង្ហាញបន្លែ នៅភូមិអូរដង្កោរ ឃុំរហាត់ទឹក អូរញរ ឃុំភ្នំតូច ភូមិអូរសឿ ឃុំសឿ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី គម្រោង GIZ RED IV។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម