នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០១៩ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រួមជាមួយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញអមដំណើឯកឧត្តមអភិបាលខេត្ត រួមនឹងជំនាញ.មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរ មូលដ្ឋាន បានចុះពិនិត្ យមើលការងារប្រមូលផលស្រូវបង្កើនរដូវ របស់ប្រជាកសិករនៅតំបន់នោះ ដែលពួកគាត់បាននឹងកំពុងមមាញឹកក្នុងការចាប់ផ្តើមប្រមូលផល ។ឃើញថាទិន្នផលទទួលបានល្អ ចន្លោះពី ៤ទៅ៦ តោន ក្នុង១ហិកតា ហើយតម្លៃស្រូវសែនក្រអូបសើម ១តោន ចន្លោះ ១លាន ២សែន រៀលឡើងទៅតាមគុណភាពស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម