ថ្ងៃ ព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ២០១៩ និង លោក សេង ម៉េង ប្រធានការិយាល័យ និងមន្ត្រីការិយាល័យនីតិកម្មកសិកម្ម ខេត្តបន្ទាយមានជ័យសហការជាមួយមន្រី្តការិយាល័យកសិកម្មស្រុកព្រះនេត្រព្រះ បានចុះអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្មតាមដេប៉ូ នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះបាន ចំនួន៥ដេប៉ូ បានធ្វើកំណត់ហេតុត្រួតពិនិត្យចំនួន៥ និងធ្វើការអប់រំ ណែនាំ និងជម្រុញម្ចាស់ដេប៉ូថ្មីមកដាក់ពាក្យសុំចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ តទាំង៥ដេប៉ូ បទល្មើសគ្មាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម